ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៥នាក់(ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៤៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣១នាក់ និងប្រើប្រាស់ ១១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែកុម្ភៈ រួមមាន ៖ មេតំហ្វេតាមីន(ice) = ១៨៨៤,៧៣ក្រាម និង៣៨កញ្ចប់តូច ។
លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប៖
+នគរបាល៖ ៨អង្គភាព
១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១៧០៦,៩៩ក្រាម។
២/បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៣/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០,៧៩ក្រាម។
៤/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦,៥៨ក្រាម។
៥/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម។
៦/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២កញ្ចប់តូច។
៧/ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៤៤,៧៥ក្រាម។
៨/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ២៦កញ្ចប់តូច។
+កងរាជអាវុធហត្ថ៖ ២អង្គភាព
១/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១០៣,៤០ក្រាម។
២/រាជធានីភ្នំពេញ៖ ជួញដូរ ៤ករណី ឃាត់ ៩នាក់ ចាប់យកIce ១១,៨៦ក្រាម ៕