ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានទទួលខុសត្រូវ!សម្ដេចតេជោនឹងញ្ជើញទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃស្អែក

0

ភ្នំពេញ៖ ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុនៅថ្ងៃទី១៤ ខែ កុម្ភៈ ស្អែកនេះ ដើម្បីទទួលស្វាគមន៍អ្នកដំណើរលើនាវាMS Westerdamរបស់ អាមេរិក ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៣កុម្ភៈនេះថា”ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។សុំអរគុណអង្គការសុខភាពពិភពលោក
និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”។

នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភៈព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយបន្ទាប់ពីបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19)។ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នាគឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។
សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ៕