សូមវាងផ្លូវនៅកំណាត់មហាវិថីសហព័ន្ធរុស្សីត្រង់ចំណុចប្រសព្វក្ដាន់ពីរដើម្បីស្ថាបនាផ្លូវនិងកសាងរង្វង់មូល

0

ភ្នំពេញ៖ដោយសារកំណើនយានយន្តដ៏គំហុកស្របតាមការរីកចម្រើនរបស់ប្រទេសជាតិនោះអាជ្ញាធរស្នើដល់បងប្អូនប្រពលរដ្ឋ ម្ចាស់យាន្ដយន្ដ និងទោចក្រយានយន្ដគ្រប់ប្រភេទ ដែលធ្វើដំណើឆ្លងកាត់កំណាត់ផ្លូវ មហាវិថីសហព័ន្ធរុស្សី ចន្លោះពីមហាវិថីព្រះមុនីវង្សមកដល់ផ្លូវបត់ចូល មហាវិថីស៊ីធីសេនធ័រ ត្រង់ចំណុចក្វាន់ពីររវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក ចូលរួសហការជាសមត្ថកិច្ចពាក់ព័ន្ធដោយឈរលើស្មារតីយោគយល់ និងអធ្យាស្រ័យខ្ពស់ ឬគួរធ្វើចរាចរណ៍ពង្វាងទៅផ្លូវផ្សេងៗ ដើម្បីជៀសវាង ការកកស្ទះចរាចរណ៍។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការពង្វាងចរាចរណ៍ នៅលើកំណាត់មហាវិថី សហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និងមហាវិថីសាធារណរដ្ឋឆេក បានឲ្យដឹងថាដោយពិនិត្យឃើញ អំពីបញ្ហានេះ និងដើម្បីធានាលំហូរចរាចរណ៍ ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាង និងមហាវិថីសាធារណរដ្ឋឆេក និងមហាវិថីស៊ីធីសេនធ័រ នៃទី ក្រុងរណបភ្នំពេញ ស៊ីធីសែនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និង មហាវិថីសាធារណរដ្ឋឆេក ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួល សូនច្បារ ក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្ដាន់ពីរ និងស្ថាបនាផ្លូវជុំវិញរវង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរឲ្យដដែល៕