ថ្ងៃ៤ កុម្ភៈ បង្ក្រាបបទល្មើសគ្រឿងញៀន ២៤ ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤នាក់

0
រូបភាពតំណាង​

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់ (ស្រី ៦នាក់) ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៥៤នាក់ មានមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន ៣២ នាក់ និងប្រើប្រាស់ ២២នាក់ ។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ កុម្ភៈ រួមមាន៖ មេតំ ហ្វេតាមីន (ice) = ៧៦,២០ ក្រាម និង ៣៤កញ្ចប់តូច និងអ៊ិ ចស្តាស៊ី =១,៨២ក្រាម ។

លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល: ៨ អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ២ ករណី ឃាត់ ២ នាក់ ប្រើប្រាស់ ២ ករណី ឃាត់ ៣ នាក់ ចាប់យក Ice ១,២០ ក្រាម ។
២ / បន្ទាយមានជ័យ ៖ ជួញដូរ ២ ករណី ឃាត់ ៤ នាក់ ប្រើប្រាស់ ២ ករណី ឃាត់ ៧ នាក់ ចាប់យក Ice ១,៦៥ ក្រាម ។
៣ / បាត់ដំបង ៖ ប្រើប្រាស់ ៣ ករណី ឃាត់ ៣ នាក់ ។
៤ / កំពង់ស្ពឺ ៖ ជួញដូរ ១ ករណី ឃាត់ ៥ នាក់ ចាប់យក Ice ០,៣៦ ក្រាម ។
៥ / កំពង់ធំ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ១៥ កញ្ចប់ តូច ។
៦/ កោះកុង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ និង អនុវត្តន៍ ដីកា ១ ចាប់ ១ នាក់ ចាប់យក Ice ២,៩៣ ក្រាម ។
៧ / ពោ ធ៍ សាត់ ៖ អនុវត្តន៍ ដីកា ១ ចាប់ ១ នាក់ ។
៨ / រាជធានី ភ្នំពេញ ៖ ជួញដូរ ៤ ករណី ឃាត់ ៧ នាក់ ប្រើប្រាស់ ៥ ករណី ឃាត់ ៩ នាក់ ចាប់យក Ice ១៩ កញ្ចប់ តូច ។
កងរាជអាវុធហត្ថ : ១ អង្គភាព
១ / សៀមរាប ៖ ជួញដូរ ១ ករណី ឃាត់ ១២ នាក់ ចាប់យក Ice ៧០,០៦ ក្រាម ៕