ភ្នំពេញ ៖ បាក់ធ្លាក់ដងស្ទូចនៃសំណង់អគារខុនដូរខ្ពស់កប់ពពក បណ្ដាលឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សរងរបួសផងដែរនៅព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានរុះរើ ដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងមិចទេ ទើបបានជាគេឃើញបាក់ដែលដងស្ទូចធ្លាក់មកដល់ដី បណ្ដាលអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សម្នាក់រងរបួស ៕




