សូមនិយាយថាទេ ចំពោះគ្រឿងញៀន! ថ្ងៃទី២ កុម្ភៈ ឃាត់ខ្លួនមនុស្ស ២៨នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ៖ មនុស្ស ២៨នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន ឃាត់ខ្លួននៅ ទូទាំងប្រទេស ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះ (ស្រី ៤នាក់) ក្នុង១១ករណី ។ ក្នុងចំណោម ជនសង្ស័យឃាត់ខ្លួនទាំង ២៨នាក់ មានមុខ សញ្ញាជួញដូរគ្រឿងញៀនចំនួន ០នាក់ និងអ្នក ប្រើប្រាស់ ២៨នាក់ ។

វត្ថុតាំងដែលចាប់សរុប ក្នុងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ រួមមាន៖
មេតំហ្វេតាមីន(ice) = ១០,៣៣ក្រាម និង៤កញ្ចប់តូច។

ការបង្ក្រាបគ្រឿងញៀន រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ម្នាក់ ចាប់យកIce ០,៣០ក្រាម, បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់, បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៨៥ក្រាម, កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៦ក្រាម, កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៨,៨២ក្រាម, កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ម្នាក់, ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២០ក្រាម, រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៤កញ្ចប់តូច៕