Home សង្គម កម្ពុ​ជា​សង្គ្រោះ​ព​ល​រ​ដ្ឋ​ខ្លួ​ន​នៅក្រៅ​ប្រ​ទេ​ស​បា​ន​ជាង​៣​ម៉ឺ​ន​នា​ក់​ពី​ការ​ជួ​ញ​ដូ​រ​ ​និង​រំ​លោ​ភ​បំ​ពា​ន ​

កម្ពុ​ជា​សង្គ្រោះ​ព​ល​រ​ដ្ឋ​ខ្លួ​ន​នៅក្រៅ​ប្រ​ទេ​ស​បា​ន​ជាង​៣​ម៉ឺ​ន​នា​ក់​ពី​ការ​ជួ​ញ​ដូ​រ​ ​និង​រំ​លោ​ភ​បំ​ពា​ន ​

0

ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធជារដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានលើកឡើងថា​ ក្នុងឆ្នាំ២០១៩ក្រសួងបានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរ រងគ្រោះដោយការជួញដូរ និងការរំលោភបំពាននៅបរទេសចំនួន ៣៦.២៦២នាក់ ។

ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០
លោក អ៊ុច បូររិទ្ធបញ្ជាក់ថា “ក្រសួងបានជួយអន្តរាគមន៍សង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ជាពិសេសពលករ ពលការិនីខ្មែរ ដែលរងគ្រោះដោយការជួញដូរ និងការរំលោភបំពាននៅបរទេសសរុប ៣៦.២៦២នាក់ ពីប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ឥណ្ឌូណេស៊ី និងចិន ជាដើម” ៕

 

Previous articleស្លាប់ម្នាក់ និងរបួស៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០មករា
Next articleជនជា​​តិចិ​ន​ប៉​ង​ធ្វើ​សក​ម្ម​ភា​ព​ប្ល​ន់ប្រ​ដា​ប់​អា​វុ​ធ​ និ​ង​ចា​ប់​ជំ​រិ​ត​តែ​ត្រូ​វស​ម​ត្ថ​កិ​ច្ច​ក្រ​បួ​ច​ជា​ប់​មុ​ន