ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសូមឲ្យអ្នកលក់ម៉ាស់ កុំតំឡើងថ្លៃ ។
សម្តេចមានប្រសាសន៍ថា «អ្នកលក់ម៉ាស់ កុំឆ្លៀតចំណេញ ត្រូវជួយគ្នាក្នុងគ្រាក្រ សោកស្តាយ អ្នកលក់ម៉ាស់មួយចំនួន ក៏បានតំឡើងថ្លៃ សូមអំពាវនាវ កុំឆ្លៀតកេងចំណេញ ក្នុងអំឡុងពេលដែល ប្រជាជនត្រូវការ ម៉ាស់ពាក់ ។ ក្នុងនោះសម្តេចសូមឲ្យរោងចក្រនៅកម្ពុជា ផលិតម៉ាស់បន្ថែមលក់ជូនដល់រដ្ឋ។»