ឃាត់ខ្លួន​ជនប្រឌិតព័ត៌មានថាមានជនជាតិចិន៤នាក់កើតជំងឺសួតបង្កដោយវីរុសកូរ៉ូណា

0

ភ្នំពេញ៖ភ្លាមៗបន្ទាប់ពីមានរក្រុមបំពុលសង្គមប្រឌិតព័ត៌មានថាមានជនជាតិចិន៤នាក់កើតជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណា និងបានឆ្លងដល់មគ្គុទេសក៍ភាសាចិនម្នាក់ទៀតផងនោះ រដ្ឋបាលខេត្តសៀមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថាខេត្តសៀមរាបពុំមានជំងឺរលោកសួតដោយវីរុសកូរ៉ូណាថ្មី បើគិតត្រឹមម៉ោង១៧៖០០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

ប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចក៏បានវែកមុខបុគ្គលពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលជាជនសង្ស័យថាជាអ្នកបំផុសបំផុលព័ត៌មានទាក់ទងនឹង មេរោគប្រភេទថ្មី កូរ៉ូណា ដែលកើតមាននៅខេត្តសៀមរាបក្រុងសៀមរាបនៅឯសណ្ឋាគារប៉ាស៊ីហ្វិកឥឡូវត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋានខេត្តសៀមរាបហើយ។មនុស្សទាំង ២នាក់ ដែលចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ក្នុងខេត្តសៀមរាប មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ។

ក្រោយសារភាពកំហុស ពួកគេក៏បានសន្យាថា មិនបន្តផ្សព្វផ្សាយព័ត៌មានខុសពីពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចតទៅទៀតឡើយ ។ បន្ទាប់ពីធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានអនុញ្ញាតឲ្យ ពួកគេត្រឡប់ទៅផ្ទះវិញ ៕