ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ៤៨លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៣៥នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន ៥១នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងចំនួន១៣លើក សម្លាប់មនុស្ស៥នាក់ និងរបួស-ស្រាល២៩នាក់(ស្រី១៤នាក់) ។
ចំណែកបុណ្យថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១៣លើក បណ្ដាលឱ្យមនុស្សចំនួន៩នាក់ ស្លាប់(ស្រី២នាក់) និងរងរបួសធ្ងន់-ស្រាល១២នាក់(ស្រី៤នាក់) ។
រីឯថ្ងៃទី១នៃបុណ្យចូលឆ្នាំចិន វិញគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២២លើក សម្លាប់មនុស្ស១៤នាក់(ស្រី៣នាក់) និង២២នាក់(ស្រី១២នាក់)រងរបួសធ្ងន់-ស្រាល ៕