ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ បញ្ហាវីរុស Corona ដែលបានកើតឡើងដំបូងនៅ Wuhan ក្នុងប្រទេសចិន បានក្លាយជាប្រធានបទដ៏សំខាន់របស់មនុស្សទូទាំងប្រទេស ក្នុងនោះកម្ពុជា ក៏មានការព្រួយបារម្ភ និងទប់ស្កាត់ទៅលើបញ្ហានេះដែរ ។ ជាមួយគ្នានេះលោក ពេជ្រ ស្រស់ ចង់ឲ្យប្រធានមន្ទីរសុខាភិបាលទូទាំងប្រទេសគួររៀបចំចុះផ្សព្វផ្សាយដល់មូលដ្ឋានដែលប្រជាជន រស់នៅ។
លោកពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២៧ ខែមករា ថា« ជាយោបល់ខ្ញុំ៖ ក្រសួងសុខាភិបាល គួរចាត់ឲ្យ ប្រធានមន្ទីរសុខាភិបាលនិងប្រធានមណ្ឌលសុខាភិបាលនៅទូទាំងប្រទេសកម្ពុជាដឹកនាំលោកគ្រូអ្នកគ្រូពេទ្យចុះផ្សព្វផ្សាយអំពីវិធីទប់ស្កាត់ និងបង្ការ កុំឲ្យឆ្លងនូវមេរោគថ្មីឈ្មោះCoronaដល់ពលរដ្ឋខ្មែរ នៅតាមទីជនបទ និង សិស្សា នុសិស្សនៅតាមសាលារៀនដើម្បីឲ្យពួកគាត់យល់ដឹងបន្ថែមនូវវិធីការពារមេរោគថ្មីCorona នេះ ពីព្រោះថាជំងឺថ្មីនេះវាកាចសាហាវខ្លាំងណាស់ ដូច្នេះត្រូវប្រយ័ត្នឲ្យបានខ្ពស់បំផុតទើបល្អ..។»