ភ្នំពេញ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នឹងត្រូវសាងសង់ឡើងនៅក្នុងខណ្ឌសែនសុខ ។ នេះបើតាមការឲ្យដឹងពីលោក ជា សុផារ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
លោក ជា សុផារ៉ា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមឲ្យដឹងថា ថៃ្ង៤កើតខែមាឃត្រូវនឹងថៃ្ងទី២៨មករាឆាំ្ន២០២០ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនឹងចាប់ផ្តើមសាងសង់មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមានកម្ពស់ ៥ ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។
លោកបានបន្តថា អគារនេះមានចំណតរថយន្តប្រមាណ ៤៥០ កន្លែង ដែលអគារក្រសួង ដនសសព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០ នាក់ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។
លោកបានបន្ថែមថា អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ។ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។
សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័តេជោដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឲ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់!
ទីស្តីការក្រសួងដនសសព្វថៃ្ងរាជរដ្ឋាភិបាលបានប្រគល់អោយមន្ទីរដនសរាជធានីភ្នំពេញវិញ៕