ភ្នំពេញ៖ ករណីឃាត់កម្មបាញ់សម្លាប់ ឌីជេចាក់ភ្លេងកម្សាន្ត កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ត្រូវបានព្រះរាជអាជ្ញា កែវ សុធា បានបញ្ជាក់ថា បានរកឃើញជនសង្ស័យហើយ ។
ហេតុការណ៍បាញ់ប្រហារទៅលើឌីជេ ចាក់ភ្លេង ឈ្មោះហូ មិនា បានកើតឡើងនៅរាត្រីទៀបភ្លឺ នៅ ក្នុងភោជនីយដ្ឋានហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមដីកាបញ្ជារបស់ព្រះរាជអាជ្ញា កែវ សុធា ដែលធ្វើឡើងកាលពីថ្ងៃទ១៤ បានបញ្ជា ឲ្យឈ្មោះ ដួង មុនិរដ្ឋ ភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាល ឲ្យចូលបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ឃាតកម្ម៕