ភ្នពេញ៖ក្រោយមានភាពចម្រូងចម្រាស់មិនចេះចប់មិនចេះហើយទាក់ទងការបញ្ចប់សំណុំរឿងដោយវាយហើយបង់លុយលើករណីសិស្សស្រី៤នាក់ព្រួតវាយសិស្សស្រីម្នាក់យ៉ាងព្រៃផ្សៃនៅវិទ្យាល័យផ្សារដើមថ្កូវនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា លោក អង្គវង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូប
នោះហើយ ខណៈព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរបញ្ជាក់លើហ្វេសប៊ុកនៅថ្ងៃទី២១មករានេះថា”
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូប
នោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់”។