ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ប្រមាណជិត៤០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃ អង្គារ៏ ទី ២១ ខែ មករា ឆ្នាំ ២០២០នេះ។
ក្រោយកើតហេតុកម្មករដែលដួលសន្លប់ត្រូវបានដឹកយកទៅសង្រ្គោះ នៅគ្លីនិកឯកជនពីកន្លែងនៅក្នុងស្រុកបាទី ខណៈក្រុមកម្មករទាំងអស់បានធូស្រាលមួយចំនួនធំហើយ និងខ្លះបានចេញទៅផ្ទះអស់ហើយដែរ ៕