ភ្នំពេញ៖ អំពើល្អមិនសាបសូន្យនោះទេ មានទ្រព្យច្រើនប៉ុណ្ណា តែគ្មានអំពើល្អក្នុងខ្លួនក៏គ្មាននរណាឲ្យតម្លៃដែរ ជាក់ស្តែងលោក ឧកញ៉ាភិរម្យ វិចិត្រដារ៉ា ដែលជាអ្នកជោគជ័យម្នាក់ មានទ្រព្យសម្បត្តិក្នុងដៃច្រើន តែលោកនៅតែបង្ហាញគោលជំហរសាមញ្ញមិនភ្លេចធាតុដើម និង ចូលរួមជ្រំជ្រែងជួយសល់សិស្សសាលា ក្នុងន័យបណ្តុះធនធានដ៏សំខាន់ របស់កម្ពុជា ដែលស្ថិតក្នុងន័យ «ចំណេះដឹងជាទ្រព្យដ៏មានតម្លៃ មិនអាចចោរលួចប្លន់បាន» ។
ក្រៅពីបង្កើតព្រឹត្តិការណ៍ សៀវភៅ១ម៉ឺនក្បាល នៅលើទឹកដីស្វាយរៀង ថ្មីៗនេះដែរលោក ឧកញ៉ាភិរម្យ វិចិត្រដារ៉ា បានបង្កើតព្រឹត្តិការណ៍ថ្មីមួយទៀត ដោយដឹកនាំក្រុមម៉ូតូធំ ចែកសម្ភារៈ សិក្សាទៅដល់សិស្សសាលានៅលើទឹកដីខេត្តកំពង់ធំ ។
នៅក្រោមមេឃក្តៅ ហែងចម្ងាយរាប់រយគីឡូម៉ែត្រដើម្បីយកសម្ភារៈចែកជូនទៅដល់សិស្សក្រីក្រខ្វះខាតនៅតំបន់ដាច់ស្រយាល
នៅថ្ងៃទី 18 ខែមករាឆ្នាំ 2020 លោកឧកញ៉ាបណ្ឌិតភារម្យ វិចិត្រដារ៉ា បានសហការនឹងដឹកនាំក្រុមម៉ូតូធំ SEDARAH Mc cambodia ចុះចែកសម្ភារៈសិក្សានៅសាលាទួលក្បិលនៅក្នុងខេត្តកំពង់ធំដែលជាតំបន់ដាច់ស្រយាលក្រីក្រខ្វះខាតមួយ។
អ្វីដែលកាន់តែភ្ញាក់ផ្អើល លើកនេះលោក ឧកញ៉ា បានធ្វើដំណើរដោយម៉ូតូព្រោះថាលោកចង់ចុះឱ្យដល់ស្ថានភាពដែលមានការលំបាកស្មុគស្មាញដែលជាងពិបាកក្នុងការធ្វើដំណើរទៅមកដោយរថយន្ត។
ដំណើរលើកនេះលោកឧកញ៉ា និង ក្រុមម៉ូតូធំ SEDARAH Mc cambodia បានជួយដល់សិស្ស សាលាបឋមសិក្សាទួលក្បិលមានសិស្សសរុប 522 នាក់គ្រូសរុប 19 នាក់
ក្នុងនោះសិស្សម្នាក់ទទួលបានសៀវភៅ3 ក្បាលប៊ិច 2 ដើមនំមួយកញ្ចប់ លោកគ្រូអ្នកគ្រូទទួលបានថវិកាចំនួន 3 ម៉ឺនរៀល ។
ជាចុងបញ្ចប់លោក ឧកញ៉ាថានឹងបន្តជួយដល់សិស្សក្រីក្រ នៅបណ្តាខេត្តផ្សេងៗទៀត សម្រាប់គម្រោងលើកក្រោយ ៕