ជនសង្ស័យលួចរថយន្ត Lexus 200T ត្រូវបានចាប់ខ្លួន

0

ភ្នំពេញ៖​ ករណី​លួច​ Lexus 200T គ្មានស្លាកលេខ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបានហើយ ដែលជាម្ចាស់យានដ្ឋាន​។​

យោងតាម​ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្សាយថា​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោ១៣ និង២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការត្រួតពិនិត្យនៅយានដ្ឋានជួសជុលរថយន្ត ០១កន្លែង ស្ថិតនៅភូមិត្រេពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានឃាត់ខ្លួនម្ចាស់យានដ្ឋាន០១នាក់ ឈ្មោះស្រេង ម៉េងស្រៀង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងយានដ្ឋានខាងលើ ពាក់ពន្ធ័ករណីបាត់រថយន្តនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានដកហូតរថយន្ត០១គ្រឿង ម៉ាកlexus ២០០t គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដេីម្បីយកទៅធ្វើការបន្ត៕