ប៉ូលិស២រូបចុះបង្រ្កាបករណីហិង្សាតែជួប​រឿ​​​ង​អ​កុសល​ត្រូ​វ​ជ​ន​ប​ង្ក​ទា​ញ​កាំ​ភ្លើ​ង​បា​ញ់​ត​ដៃ​ស្លា​ប់​ម្នា​ក់​និ​ង​រ​បួ​ស​ធ្ង​ន់​ម្នា​ក់​

0

​ភ្នំ​ពេ​ញ​​៖​ ​ ​លោក​ឧត្តមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ ដឹកនាំ​កងកម្លាំង​នគរបាល​ អញ្ជើញ​សាកសួរ​សុខទុក្ខ​កងកម្លាំង​លោក​អនុសេនីយ៍ឯក​ រស់​ សា​រិ​ន​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំបក់​ រង​របួស​ក្នុង​កិច្ច​ប្រតិបត្ដិការ​ ជួយ​អន្ដរាគមន៍​ក្នុង​ករណី​បង្ក​ហឹ​ង្សា​នៅ​ភូមិ​ក្រាំងចេក​ ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ កាលពី​វេលា​ម៉ោង​១៩​នឹង​៤៥​នាទី​ នា​ថៃ្ង​ទី​១៨​ ខែមករា​ ឆ្នាំ​២០២០​ ប្រព្រឹត្តិ​ឡើង​ដោយ​ជនល្មើស​ ទូច​ ហេង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ បាញ់​បង្ក​ហឹ​ង្សា​ដេញ​វាយ​ឈ្មោះ​ ច​ន​ សុខ​វី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ និង​ដេញ​វាយ​លោកតា​ អាយុ​៧០​ឆ្នាំ​ យាយ​បង្កើត​អាយុ​ ៦៨​ឆ្នាំ​ ទើប​មាន​កិច្ច​ស្នើ​សុំ​ជួយ​អន្ដរាគមន៍​បន្ទាន់​ពី​សមត្ថកិច្ច​ នគរបាល​រដ្ឋបាល​ចំបក់​ ជា​ហេតុ​ធ្វើ​ឲ្យ​ជនល្មើស​ឆ្លៀតឱកាស​ធ្វើការ​ប្រតាយប្រតប់​រហូត​ដណ្ដើម​បាន​អាវុធ​បាញ់ប្រហារ​មក​លើ​សមត្ថកិច្ច​នគរបាល​រួម​មាន​ លោក​អនុសេនីយ៍ឯក​ ទុ​យ​ ពៅ​ ស្លាប់​ លោក​អនុសេនីយ៍ឯក​ រស់​ សា​រិ​ន​ រង​របួសធ្ងន់​ បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ ។

​យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២០​ នេះ​ផង​ដែរ​លោក​ឧត្តមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ រួម​ជាមួយ​លោក​ លោកស្រី​ ស្នងការ​រង​ មន្ត្រី​នគរបាល​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ បាន​នាំ​យក​នូវ​ថវិកា​មួយ​ចំនួន​ជូន​ដល់​លោក​អនុសេនីយ៍ឯក​ រស់​ សា​រិ​ន​ នាយ​ប៉ុស្តិ៍​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ ក្នុង​នោះ​ដែរ​លោកតា​បង្កើត​ជនល្មើស​ក៏​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ផង​ដែរ​ រង​គ្រោះ​ដោយសារ​អំពើ​វាយ​របស់​លោក​ចៅ​ ពាល​ ថវិកា​ប្រគល់​ជូន​លោក​អនុសេនីយ៍ឯក​ រស់​ សា​រិ​ន​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចំបក់​ សរុប​ ៥​លាន​រៀល​ ដប់​ម៉ឺន​រៀល​ (​ថវិកា​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ សន្ដិ​បណ្ឌិត​ ២​លាន​រៀល​ )​ លោក​ឧត្តមសេនីយ៍​ស្នងការ​ បាន​ឧបត្ថម្ភ​ថវិកា​ជូន​លោកតា​ ជនល្មើស​ ចំនួន​៣០​ម៉ឺន​រៀល​ សម្រាប់​ដោះស្រាយ​ការ​លំបាក​ក្នុង​ពេល​ព្យាបាល​ជំងឺ​ ៕

ជនបង្ក