ប្រធានគណបក្សខ្មែរក្រោកថា ប្រធានមន្ទីរ​អប់រំខេត្តសៀមរាបមិនបើកភ្នែកមើល​សាលាដ៏កំសត់មួយ

0

ភ្នំពេញ៖ បន្ទាប់ពីបានឃើញនូវសំណើរសុំសម្ភារៈសិក្សា របស់​អ្នកគ្រូលោកគ្រូ ដែលបង្រៀននៅសាលាបឋមសិក្សាជប់កំភ្លឹង ក្នុងស្រុកវ៉ារិន ខេត្តសៀម ដ៏កំសត់មក ប្រធានគណបក្សខ្មែរក្រោម លោក សុខ​ ​សុវណ្ណ​វ​ឌ្ឍ​នា​សាប៊ុង បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម របស់លោកថា« ប្រធានមន្ទីរខេត្តនេះ​អត់មានភ្នែកទេ មិនដឹងជាធ្វើការស្អី បានជាអត់មើលសោះ នេះហើយជាភាពអសកម្មរបស់មន្ត្រី »។
ក្នុងនោះលោកបានបន្តថា ដោយឡែក​ពាក់ព័ន្ធនឹងកង្វះខាតរបស់សាលានេះ ខ្ញុំនឹងឧបត្ថម្ភតុរៀន៥ កៅអ៊ី៥០ ក្តាខៀន៥ សៀវពុម្ព៥០ក្បាល សៀវភៅសរសេរ ១០០ ក្បាល ប៊ិច ២កេះ និង បាល់ចំនួន ១០ ។​

បើផ្នែកតាមសំណើរបស់លោកគ្រូអ្នកគ្រូ នៅសាលាវ៉ារិន ក្នុងខេត្តសៀមរាប បានដាក់សំណើរទៅកាន់សប្បុរសជន ទាំងក្នុងនិងក្រៅស្រុក ថា សំ​ណើ​សុំស​ម្ភា​រៈ​សិ​ក្សា​(​សៀ​វ​ភៅ​ ​ប៊ិច​ ​ខ្មៅ​ដៃ​ ​ប​ន្ទា​ត់​ ​កា​តា​ប)​ ​ស​ម្រា​ប់​សិ​ស្ស​៧​៣​នាក់​​និ​ង​គ្រ​ចំ​នួ​ន​៣​នា​ក់​។​
​-​សំ​ណើ​សុំ​សៀ​វ​ភៅ​រឿង​ ​និ​ង​ឯ​ក​សា​រដា​ក់​ប​ណ្ណា​ល័​យ​ ​បឺ​តស​រ​សើ​រ​ ​ក្រ​ដា​ស​រ៉ា​ម​។​
​-​សំ​ណើ​សុំស​ម្ភា​រៈ​កី​ឡា​ ​បា​ល់​ទះ​បា​ល់​ទា​ត់​ ​តា​រា​ង​បាល់​ទះ​ ​បា​ល់​បោះ​​ ​៕