លោ​ក​​នេ​ត្រ​ ​ភ​ក្រ្តា​ ​អះ​អា​ង​ថា​ឆ្អឹ​ង​កូ​ន​ដំ​រី​ដែល​ងា​ប់​នៅ​ក្នុ​ង​អូ​រ​នឹ​ង​យក​ម​ក​ធ្វើ​ជា​រូប​សំ​ណា​ក​

0

​ភ្នំ​ពេ​ញ​៖​ ​ រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ប​រិ​ស្ថាន​លោ​ក​​​នេ​ត្រ​ ​ភ​ក្រ្តា​បា​ន​អះ​អា​ង​ថាដោ​យ​ស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ​ក្រុ​ម​កា​រ​ងា​រ​ពិ​បាក​ ​នឹ​ង​យ​ក​ស​ព​កូន​ដំ​រី​ម​ក​រ​ក្សា​ទុ​ក​ក៏បា​ន​ស​ម្រេ​ច​អូ​ស​សា​កស​ព​កូ​ន​ដំ​រី​ ​ម​ក​ក​ប់​នៅ​ដី​ក្បែ​រ​មា​ត់​ ​អូ​រ​សិន​ដើ​ម្បី​ទុ​ក​ឱ្យ​រ​លួ​យ​សា​ច់​ ​ទើ​ប​អា​ច​ ​ប្រ​មូល​ឆ្អឹ​ង​ម​ក​ធ្វើ​ជា​រូ​បសំ​ណា​​ក់ជា​ក្រោ​យ​។​ ​ ​

​លោ​ក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រី នាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០បានបញ្ជាក់ថាកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញស្លាប់នៅ ក្នុងអូរលាវព្រំប្រទល់រវាងខេត្តរតនៈគិរី និង
ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយ មានសភាពស្អុយរលួយ។រហូតមកទល់នឹងពេលនេះមិនទាន់ដឹងអំពីមូលដ្ឋានពិត ប្រាកដនៃការស្លាប់របស់កូនដំរីព្រៃនេះនៅឡើយទេ ប៉ុន្តែតាមការ សន្និដ្ឋានជំហានដំបូងកូនដំរីព្រៃនេះ អាចស្លាប់ដោយការលង់ទឹក។

លោករដ្ឋលេខាធិការក្រសួងបរិ ស្ថានបានឱ្យដឹងថា៖ «តាមការពិនិត្យ សាកសពសត្វដំរីនេះ មិនមានស្លាកស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់ ដែលអាចសន្និដ្ឋានថា អាចស្លាប់ ដោយមូលហេតុអ្វីផ្សេងឡើយ អ្វីដែលកត់សម្គាល់គឺជើងក្រោយរបស់ កូនដំរីនេះបាក់ ដែលសង្ស័យថា អាចត្រូវបានគៀបនឹងល្បាក់ថ្ម ព្រោះអូរលាវមានអន្លង់ជ្រៅៗ និងមាន ល្បាក់ថ្ម ច្រើន»។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ពេលទទួលបានដំណឹងពីប្រជានេសាទ
ថាមានសត្វដំរីស្លាប់ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន ៣ នាក់បានចុះទៅពិនិត្យផ្ទាល់នៅ លើទីតាំង និងបានរកឃើញថាមានកូនដំរីព្រៃ ១ក្បាលបានស្លាប់ក្នុងទឹក។ តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង ១០ ថ្ងៃមុន ប្រជាពលរដ្ឋបានឃើញហ្វូងដំរីប្រមាណពី ២០ ទៅ ៣០ ក្បាល បានហែលឆ្លងអូរលាវចូលមករកចំណី នៅក្នុងឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ ដើមឬស្សីនិងមែកឈើ ហើយបានបន្សល់លាមកជាច្រើន ហើយបន្ទាប់មកក៏បានឆ្លងទៅទឹកដីខេត្ត មណ្ឌលគិរីវិញ។ ក្រោយមកក៏បានប្រទះឃើញកូនដំរីស្លាប់ក្នុងទឹក។
លោក នេត្រ ភក្ត្រា បានថ្លែងថា ពិតជាគួរឱ្យសោកស្តាយចំពោះការបាត់បង់កូនដំរីព្រៃមួយនេះ៕