ពុទ្ធោច្រើនគួរសម! ថ្នាំញៀនជាង៥គីឡូក្រាម និងមនុស្ស៤នាក់ ត្រូវបានរឹបអូស និងឃាត់ខ្លួន

0

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន ន គរ បាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាតដំបង នគរ បាលខេត្តបាត់ដំបង មានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងគ្រឿង ញៀន ដឹក នាំកម្លាំងក្នុងផែនជំនាញ រួមជាមួយកម្លាំងន គរ បាលក្រុងបាត់ដំបង ដែលមានលោកវរសេនី យ៍ ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង ធ្វើការឃាត់ខ្លួនជន សង័្សយចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូនដោយខុស ច្បាប់នូវសារធាតុញៀនជាង៥គីឡូក្រាមក្នុងក្រុងបាត់ ដំបង កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០។
ស្នងការនគបាលខេត្តបាត់ដំបងបានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន៤នាក់រួមមាន៖
១-ឈ្មោះ អ៊ាង ហាក់ឡេង ភេទប្រុស អាយុ ១៩ឆ្នាំរស់នៅសង្កាត់អូរចារក្រុងបាត់ដំបង ខេត្ត បាត់ដំបង
២-ឈ្មោះ នឿន វណ្ណ:ភេទប្រុសអាយុ១៩ឆ្នាំរស់ នៅឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ឈ្មោះ ហៀង ស៊ីវន ភេទប្រុស អាយុ៣១ឆ្នាំរស់នីសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបា ត់ ដំបង
៤-ឈ្មោះ ហោ ឧត្តម ភេទប្រុស អាយុ៤៦ឆ្នាំរស់ នៅសង្កាត់ទួលតាឯក ក្រងបាត់ដំបង ខេត្តបាត់ ដំបង
-ព្រមទាំងដកហូតវត្ថុតាងបានគឺ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មាទឹកកក( IC E) ចំនួន ១២ថង់មានទម្ងន់សរុប ៥.៨២៨, ២៩ ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន(KETAMINE )ចំនួន ០៤ថង់ទម្ងន់ស រុប ៤,០១ក្រាម
-ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី (MDMA)ទម្ងន់ ០,១៤ក្រាម
-ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-រថយន្តចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន ០២ គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕