សុ​វត្ថិ​​ភាព​​ពល​​រ​ដ្ឋនៅ​ឯ​ណា​?​គ្រូ​ពេ​ទ្យ​គ្មា​ន​ជំ​នា​ញ​ចា​ក់​ថ្នាំ​បណ្ដា​ល​ឲ្យ​អ្ន​ក​ជំ​ងឺដាច់​ខ្យល់​ស្លា​ប់​មួ​យ​រំ​ពេ​ច​​

0

ភ្នំពេញ៖គ្រូពេទ្យគ្មានជំនាញពិតប្រាកដត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់បន្ទាប់ពីចាក់ថ្នាំបណ្តាលឲ្យអ្នកជម្ងឺម្នាក់ស្លាប់ក្នុងរយៈពេលតែ១០នាទីប៉ុណ្ណោះ ឧទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២០ នៅចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះគាត ម៉ៅ ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងក្រុមគ្រួសារបានចេញពីភូមិរបស់គាត់មកមកស្នាក់នៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងគោលបំណងចាំចំការរបស់គាត់ខណៈនោះរូបគាត់ក៏ចាប់ផ្តើមមានជម្ងឺចុកដើមទ្រូងក្រុមគ្រួសារក៏បញ្ជូនមកព្យាបាលនៅផ្ទះគ្រូពេទ្យឈ្មោះឈុំ វណ្ណី គ្រូពេទ្យរូបនេះក៏សម្រេចទទួលការពិនិត្យព្យាបាលដោយចាក់ថ្នាំចំនួន៤ម្ជុលទៅក្នុងខ្លួនជនរងគ្រោះបានរយៈប្រមាណជា១០នាទីក្រោយមកជនរងគ្រោះស្រាប់តែឡើងស្លេះពេញបំពង់ករភ្លាមៗនោះ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់មួយរំពេចរហូតដល់ថ្ងៃទី១៥ព្រឹកមិញនេះក៏បែកធ្លាយរឿងនេះដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។

បើ​តា​ម​កា​រឲ្យ​ដឹ​ង​ពី​លោ​កវ​រ​សេ​នី​យ៍​ឯ​ក​ម៉ូ​ លី​​ដា ​ស្ន​ង​កា​រ​រ​ង​ទ​ទួ​លប​ន្ទុ​ក​កា​រ​ងា​រន​គ​រ​​បា​ល​ព្រហ្ម​ទ​ណ្ឌ​នៃ​ស្ន​ង​កា​រ​ន​គ​រ​បាល​ខេ​ត្ត​ពោ​ធិ៍​សា​ត់បា​ន​ឲ្យ​ដឹ​ង​ថា​ ​កា​រស្លា​ប់​រ​ប​ស់​ជ​នរ​ង​គ្រោះ​ឈ្មោះ​គា​ត​ ​ម៉ៅ ប​ណ្តា​ល​ម​ក​ពី​គ្រូពេ​ទ្យ​ទ​ទួ​ល​ព្យា​បាល​គ្មា​ន​ច្បា​ប់​អ​នុ​ញ្ញា​តិ​ឲ្យ​ព្យា​បា​ល​ជ​ម្ងឺ​ពី​ក្រ​សួ​ងសុ​ខាភិ​​បា​លនិងគ្មានសញ្ញាប័ត្រត្រឹមត្រូវក្នុងការព្យាបាលទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បែបនេះ ។

លោកម៉ូ លីដាបានបន្តថា ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ឆ័យយ៉ាងយកចិត្តទុកដាក់ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយករណីគ្រូពេទ្យគាត ម៉ៅ ព្យាបាលដោយចាក់ថ្នាំបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយអចេតនា សាកសពជនរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារធ្ចើបុណ្យតាមប្រពៃណី ៕