សាស្រ្តា​ចា​រ្យ-​និ​ស្សិ​ត​ម​កពី​ស​ហ​រ​ដ្ឋ​អាមេ​រិ​ក​ចុះ​ស្វែ​ង​យ​ល់ពី​វិ​ស័​យ​កា​រ​ងា​រ​នៅ​កម្ពុ​ជា​

0

​ភ្នំ​ពេ​ញ​៖​ ​លោ​​ក​ ​អ៊ិត​ ​សំ​ហេ​ង​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រសួ​ង​កា​រ​ងា​រ​ ​និង​ប​ណ្ដុះ​ប​ណ្ដា​ល​វិ​ជ្ជា​ជី​វៈ​នាព្រឹ​ក​ថ្ងៃ​ទី​១​៥​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២០​២​០​ ​ បា​នអ​នុ​ញ្ញា​តិ​អោ​យ​ក្រុ​ម​សា​ស្រ្តា​ចា​រ្យ​ ​និ​ង​និ​ស្សិ​ត​ម​កពី​សា​ក​ល​វិ​​ទ្យាល័​យ​ ​C​o​r​n​e​l​l​ ​និ​ង​សា​ក​ល​វិ​ទ្យា​ល័​យ​រ​ដ្ឋ​ញូ​វ​យ៉​ក​-​B​u​f​f​al​o​ ​S​t​a​t​e ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​បា​នចូ​ល​ជួ​ប​សំ​ដែ​ង​កា​រ​គួ​រ​សម​ ​និ​ង​ស្វែ​ង​យ​ល់​ពី​តួ​នា​ទី​ ​ភាៈ​កិច្ច​ ​និ​ង​ប​ទ​ពិ​សោ​ធ​ន៍​រ​ប​ស់ក្រ​សួ​ង​កា​រ​ងា​រ​ ​និ​ង​ប​ណ្តុះ​ប​ណ្តា​ល​វិ​ជ្ជា​ជី​វៈ​ ​ដែ​ល​បា​ន​ចូ​លរួ​ម​ចំ​ណែ​ក​នៅ​ក្នុ​ង​ការ​ដោះ​ស្រា​យ​ប​ញ្ហា​នា​នា​រ​ប​ស់​ក​ម្មក​រ​និ​​យោជិ​ត​ ​កា​រ​ប​ង្កើ​ត​ឱ​កា​ស​កា​រ​ងា​រ ​កា​រ​ផ្ត​ល់​កិ​ច្ច​គាំ​ពា​រ​ស​ង្គ​ម​ ​និ​ង​កា​រ​ធា​នា​បា​ន​នូ​វ​សុ​ខដុ​ម​នី​យ​ក​ម្ម​​ទំ​នា​ក់​ទំ​ន​ង​វិ​ជ្ជា​ ​ ​ ​​ ​ជី​វៈ​ ​ព្រម​ទាំ​ង​កា​រ​ប​ណ្តុះ​ប​ណ្តា​​ល​កម្លាំ​ង​ព​ល​ក​ម្ម​ជំនា​ញ​ក្នុ​ង​ការ​ឆ្លើ​យ​ត​ប​ចំ​ពោះ​ត​ម្រូ​វ​កា​រ​ងា​រ​ទី​ផ្សារ​កា​រ​ងា​រ​ ​ជាពិ​សេ​ស​កា​រ​បង្កើ​ន​ធ​ន​ធា​នម​នុ​ស្ស​ដែ​ល​មា​នជំ​នា​ញ​ខ្ព​ស់​​។

នៅក្នុងជំនួបនេះ ក្រុមសាស្ត្រាចារ្យ និងនិសិ្សតដែលកំពុងសិក្សាលើឯកទេសខាង ទំនាក់ទំនងវិជ្ជាជីវៈ និងទំនាក់ទំនងអន្តរជាតិ មកពីសកលវិទ្យាល័យទាំងពីរនេះ បានសំដែងនូវចំណាប់អារម្មខ្ពស់ និងកោតសរសើរចំពោះការវិវត្តន៍រីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ហើយដោយពួកគេយល់ឃើញថាកម្ពុជាមានចំណុចបទពិសោធន៍ល្អៗជាច្រើនដែលពួកគេអាចធ្វើការសិក្សាស្វែងយល់បានជាពិសេសពាក់ព័ន្ធនឹងវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម និងវិនិយោគ។សំណួរនិងចំណាប់អារម្មណ៍របស់ក្រុមនិស្សិតដែលបានលើកសុទ្ធតែចំណុចនៃបញ្ហាក្រសួងបាននឹងកំពុងដោះស្រាយដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

នាឱកាសនោះ លោក អ៊ិត សំហេង បានចែករំលែកនូវបទពិសោធន៍មួយចំនួនដែលក្រសួងធ្លាប់ដោះស្រាយបញ្ហាប្រឈមកន្លងមក ដែលក្រសួងបានប្រើប្រាស់យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គមក្នុងការដោះស្រាយបញ្ហា ដូចជាការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ការដោះស្រាយនូវបញ្ហាកូដកម្ម បាតុកម្ម ទន្ទឹមនឹងនោះក៏បានជម្រាបជូនគណៈប្រតិភូសាស្រ្តាចារ្យ និងនិស្សិត អំពីការអនុវត្តប្រកបដោយជោគជ័យនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារកន្លងមក និងការបន្តការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាសគ្រឹះស្ថានមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិតដែលពោរពេញដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់” ដែលផ្តោតលើអាទិភាពចំនួន៥ គឺ (១) ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ (២) ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (៣) ការអភិវឌ្ឍមុខរបរនិងការងារ (៤) ការអភិវឌ្ឍរបបសន្តិសុខសង្គម និង (៥) ការពង្រឹងអភិបាលកិច្ចល្អ។

ជារួមដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ជាគោលនយោបាយជាពិសេសពាណិជ្ជកម្មអន្តរជាតិផ្សាភ្ជាប់នឹងបទដ្ឋានការងារអន្តរជាតិ បានជម្រុញឱ្យវិស័យពាណិជ្ជកម្មកម្ពុជាបន្តធានាបាននូវភាពប្រកួតប្រជែង ការដោះស្រាយបាននូវការផ្តល់ឱកាសការងារជូនកម្មករនិយោជិត ការធានាបាននូវសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម។

សូមជម្រាបថា សាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧១ ជាប្រព័ន្ធសាកលវិទ្យាល័យធំជាងគេនៅសហរដ្ឋអាមេរិក។ ជំនាញផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៧៩ រីឯជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ៦៤។ ចំណែកឯ សាកលវិទ្យាល័យ Cornell ជាសាកលវិទ្យាល័យឯកជន និងជាដៃគូរបស់សាកលវិទ្យាល័យរដ្ឋញូវយ៉ក។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតក្នុងឆ្នាំ១៨៦៨ មានមុខវិជ្ជាចំនួន ៤,០០០ ការិយាល័យសិក្សាចំនួន ១០០ ជំនាញ ផ្តល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៨០ ជំនាញសិក្សាផ្តល់ជូនក្រោយបរិញ្ញាបត្រចំនួន ១០៨ និងជំនាញផ្សេងៗចំនួន ៩០៕