ព្រឹត្តិការណ៍សំខាន់ៗ ៨ករណីពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែន ក្នុងខែមករា

0

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ជាលើកទី៤ នាល្ងាច ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបានមានប្រសាសន៍អំពីព្រឹត្តិការណ៍សំខាន់ៗចំនួន៨ករណីដែលកើតចំខែមករានេះ។
ព្រឹត្តិការណ៍ទាំងនោះរួមមាន ដូចជានៅឆ្នាំនេះគឺជាខួប៤១ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត , ខួប៤១ ដែលសម្តេចតេជោបានក្លាយជារដ្ឋមន្ត្រីការបរទេស នៅថ្ងៃទី៨ មករា ១៩៧៩, ខួបលើក៣៥ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ , ខួប៣២ឆ្នាំនៃការចរចារលើកទី២រវាង សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ , ខួប នៃការការកំណត់ដាក់ចេញនូវនយោបាយឈ្នះ ឈ្នះក្នុងខែមករា ឆ្នាំ១៩៩៦ ,ខួប៤៤ នៃការរៀបអាពាហ៍របស់សម្តេចតេជោនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ,ខួបទី២០ នៃការក្លាយជាជីរបស់គេ គឺនៅខែមករា ឆ្នាំ២០០០ ដែលសម្តេចតេជោទទួលបានចៅជាលើកដំបូង និងកូនៗរបស់សម្តេចទាំង៥គូរ សុទ្ធតែបានរៀបការក្នុងខែមករាទាំងអស់៕