ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ជាលើកទី៤ នាល្ងាច ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញជាពាក្យស្លោកថា អ្នកសារព័ត៌មាន កុំបំពាន សិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ។
បន្ថែមពីលើនេះសម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់មេធាវីស្ម័គ្រចិត្តរបស់សម្តេច ជួយការពារក្តីឱ្យអ្នកព័ត៌មាន តែត្រូវពិនិត្យលើអង្គហេតុ និងអង្គច្បាប់មិនមែនចេះតែផ្ដល់ឲ្យអ្នកកាសែតដែលជេប្រមាថគេឯងនោះទេ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកថ្ងៃ១៤ មករា ជាថ្ងៃជំនួបរវាងសម្តេច និងអ្នកសារព័ត៌មានរៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀតផងដែរ៕