មកដឹង​​រ​បា​យ​ទឹ​កភ្លៀ​ងរដូវ​​វស្សា​ឆ្នាំ​នេះ​នឹ​ង​ចា​ប់ផ្តើ​ម​នៅ​ស​ប្តា​ហ៍​ទី​២​នៃ​ខែ​ឧ​​ស​ភា​

0

ភ្នំ​ពេ​ញ​៖​ ​ក្រ​សួ​ងធ​ន​ធា​ន​ទឹ​ក​ និ​ង​ឧ​តុ​និ​យ​ម​​ ​នៅ​ថ្ងៃ​ទី​១​៣​ ​​ខែ​​​ម​​ក​រា ​ឆ្នាំ​២​០​​២​​​​​០​នេះ​​​បា​នចេ​ញ​សេ​ច​ក្ដី​ជូ​ន​ដំ​ណឹ​ងមួ​​យព្យា​ក​រ​ថា​ ​រ​ដូ​វ​វ​ស្សា​ឆ្នាំ​២០​២​០​នឹ​ង​ចាប់​ផ្តើ​ម​នៅ​ស​ប្តា​ហ៍ទី​២​នៃ​ខែ​ឧ​ស​ភាខ​ណៈ​រ​បា​យ​ទឹ​ក​ភ្លៀ​ង​ ​អា​ច​មាន​ក​ម្រិ​ត​ពី​ម​ធ្យ​ម​ទៅប​ង្គួ​រ​ចំ​ណែ​ក​កូ​ន​រដូ​វ​ប្រាំ​ង​ ​អា​ច​នឹ​ង​កើ​ត​មា​ន​នៅ​ក្នុ​ង​សប្តា​ហ៍​ទី​២​ ​នៃ​ខែក​ក្ក​ដា​។​

​សេ​ច​ក្ដី​ជូ​ន​ដំណឹ​ង​ស្ដី​អំពី​កា​រ​ព្យា​ក​រ​អាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០១៩-២០២០) និងដើមរដូវវស្សា ឆ្នាំ២០២០របស់ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា *ទី១៖បាតុភូតសកល៖
យោងតាមការពិនិត្យ តាមដាន និងការព្យាករ ស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា នារដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២០នេះ កម្ពុជាទទួលរងឥទ្ធិពលពីបាតុភូតអែនសូ (ENSO) ឬបាតុភូតអន្តរកាល ពោលជាបាតុភូតមួយ ដែលស្ថិតនៅចន្លោះបាតុភូត El Nino និង La Nina។

ជាស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ន បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុកម្ពុជាមាន៖ បាតុភូត ENSO មាន៦០ភាគរយ, បាតុភូត La Nina (ត្រជាក់) មាន២០ភាគរយ និងបាតុភូត El Nino (ក្តៅ) មាន២០ភាគរយ។ ពិនិត្យលើឥទ្ធិពល នៃបាតុភូតទាំងបីខាងលើឃើញថា ស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០២០នេះ មានលក្ខណៈប្រសើរជាងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៩កន្លងទៅ (រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៩ បាតុភូត El Nino បានគ្របដណ្តប់លើកម្ពុជារហូតដល់ទៅ៨០ភាគរយ និង២០ភាគរយទៀត ជាបាតុភូត ENSO)។
*ទី២៖ រដូវប្រាំង៖
-សីតុណ្ហភាព៖ ខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ និងទឹកភ្លៀងមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ
-នៅក្នុងខែមករា៖ បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់២០-២៣ºC និងអតិបរមាស្ថិតក្នុងរង្វង់៣០-៣២ºC។ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាស្ថិតនៅក្នុងរង្វង់ ២៤-២៦ºC និងអតិបរមាស្ថិតក្នុងរង្វង់៣៣-៣៥ºC។ ដោយឡែកសម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់២៤-២៦ºC និងអតិបរមាស្ថិតក្នុងរង្វង់៣១-៣៣ºC។
-ចាប់ពីខែកុម្ភៈ ដល់ចុងខែមីនា៖ ធាតុអាកាសនឹងកើនកម្តៅជាបន្តបន្ទាប់។ សីតុណ្ហភាពអតិបរមាមធ្យមអាចកើនឡើងដល់៣៤ºC។ ទន្ទឹមនោះនៅចុងខែមីនា ក៏អាចចាប់ផ្តើមមានភ្លៀងកក់ខែខ្លះៗ នៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។
-ខែមេសា៖ កម្រិតសីតុណ្ហភាពនឹងកើនឡើងខ្ពស់។ ធាតុអាកាសនឹងមានសភាពក្តៅប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ទន្ទឹមនោះក្នុងខែមេសា អាចមានភ្លៀងកក់ខែគួរសម តែបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ (Thunderstorm) ក៏មានច្រើនផងដែរ។
*ទី៣៖ដើមរដូវវស្សា៖
-រដូវវស្សាឆ្នាំ២០២០ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃខែឧសភា (ចាត់ទុកជាប្រក្រតីភាព)
-នៅដើមរដូវវស្សារបាយទឹកភ្លៀង អាចមានកម្រិតពីមធ្យមទៅបង្គួរ។
*ទី៤៖កូនរដូវប្រាំង៖ កូនរដូវប្រាំង អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា។
បើទោះបីនៅក្នុងខែមេសា និងដើមរដូវវស្សា អាចនឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ២០១៩ តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕