ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ជួយទៅលើវិស័យសាធារណៈការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងនានា ដែលអាមេរិកអាចចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន មួយកម្រិតទៀត។
ក្នុងជំនួបពិភាក្សាការងាជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក Patrick Murphy បានថ្លែងថា ការខិតខំប្រឹងប្រែងរបស់ក្រសួងដែលសម្រេចបាននិងកំពុងបន្តព្រមទាំងទិសដៅការងារនាពេលអនាគតរបស់ក្រសួងក្រោមគំនិតផ្តូចផ្ដើមកំណែទម្រង់ថ្មីៗផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលសេវាសាធារណៈជូនពលរដ្ឋ។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះកិច្ចសហការជាមួយអាមេរិក ដែលទាក់ទងទៅនឹងគម្រោងនានាក្នុងពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍ វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង៕

