ជំងឺរ​លាក​សួ​ត​មិ​ន​ស្គា​ល់​អ​ត្ត​ស​ញ្ញា​ណ​កំ​​ពុ​ង​វា​យ​លុ​ក​ប្រ​​ទេ​​​​ស​ចិ​ន​ខ​ណៈ​​​​ក្រ​សួ​ង​សុ​ខា​ភិ​បាល​​ក​ម្ពុ​ជា​ប្រា​​​ប់​ព​ល​រ​ដ្ឋ​ឲ្យ​ប្រ​យ័​ត្ន​

0

​ភ្នំ​ពេ​ញ​ ​៖​ ​ក្រោ​យ​​​​ទ​​​ទួល​បា​ន​ព័​ត៌​មា​ន​រ​ក​ឃើ​​ញ​ជំងឺ​​រលា​ក​ទ​ង​សួ​ត​មិ​នស្គា​ល់​​អ​​ត្ត​ស​ញ្ញា​ណ​នៅ​ប្រ​ទេស​ចិ​ន​ ​ក្រ​សួ​ង​សុ​ខា​ភិបា​ល​ក​ម្ពុ​ជា​បា​ន​ប្រា​ប់​ឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​ប្រុ​ង​ប្រ​យ័​ត្ន​ ​និ​ង​កា​រពា​រ​ខ្លួ​ន​ពី​ជំ​ងឺ​រ​លាកសួ​ត​ ដែល​​មិន​ដឹ​ង​ប្រ​ភ​ព​ ​ឬ​មូ​លហេ​តុ​នោះ​។​

ជំងឺរលាកទងសួមិនស្គាល់អត្តសញ្ញាណនេះត្រូវបានរកឃើញនៅទីក្រុងវូហាន ខេត្តហ៊ីយបេ ប្រទេសចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន ដោយមានអ្នកជំងឺ២-៣នាក់មានរោគសញ្ញាហត់ ហើយថតកាំរស៊ីអ៊ិចបង្ហាញថា មានដំបៅសួតសងខាង។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា “សូមប្រកាសធ្វើការក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ ។ក្នុងនោះ ៖ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច , លាងដៃឲ្យបានញឹកញាប់ , ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅផ្សារលក់គ្រឿងសមុទ្រហូហាន ឬទីផ្សារ ឬកសិដ្ឋានមានសត្វរស់ ឬសត្វព្រៃ និងវិធានការពារមួយចំនួនទៀត ៕