ប​ណ្ដេញ​ជ​ន​​ជាតិ​ចិ​​ន​ជា​ង​៦​០​នា​ក់​ទៅស្រុ​ក​កំ​ណើ​ត​វិ​ញ​ក​រ​ណី​ប្រព្រឹ​ត្ត​ប​ទ​​ល្មើស​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​ទូ​រ​គ​ម​នា​គ​ម​ន៍

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធីនៅថ្ងៃពុធទី៨ ខែមករា ឆ្នាំ២០២០ សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ៦១នាក់ ស្រី ៦នាក់ ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនសង្ស័យខាងលើ ទទួលមកពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ ដោយមានយន្តហោះពិសេសចំនួន ០២គ្រឿង មកទទួលជនសង្ស័យ ហើយបែងចែកជា ០២ក្រុម មាន ក្រុមទី០១ ជើងហោះហើរលេខ MF 8810 ជនសង្ស័យចំនួន ២៦នាក់ ស្រី០៥នាក់ និងក្រុមទី០២ ជើងហោះហើរលេខ MU 7044 ជនសង្ស័យចំនួន ៣៥នាក់ ស្រី០១នាក់ ព្រមទាំងមានការចូលរួម សហការពីសំណាក់ តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពីប្រទេសចិនមកទទួល និង អមដំណើរទៅប្រទេសចិនវិញ៕