ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកអធិការរងទទួលការងារអន្តោប្រវេសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសចំនួន៣នាក់ ឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ប្រកបមុខរបរ ដោយខុសច្បាប់ (លក់ឆ្នោតវៀតណាម)។
នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសទាំង ៣នាក់ ស្រី១នាក់ សញ្ជាតិ វៀតណាម ត្រូវបានឃាត់ខ្លួន យកមកធ្វើការអប់រំ ដោយមានកិច្ចសន្យា មិនឲ្យឆ្លងដែនចូលមកប្រកបមុខរបរ ដោយខុសច្បាប់បន្តទៀត រួចបង្ខំឲ្យវិលត្រលប់ទៅប្រទេសដើមវិញ៕