ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នេះ បានសរសេរថា “ខ្ញុំនឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ”។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
ក្រុម សមត្ថកិច្ច បានជួយសង្គ្រោះមនុស្ស បាន១៣ នាក់ហើយ ក្នុងករណីបាក់អាគារ នៅខេត្តកែប៕








