ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចោទសួរថា ករណីបាក់រលំអគារ នៅខេត្តព្រះសីហនុ នាពេលកន្លងទៅ អភិបាលខេត្តចុះចេញពីតំណែង ចុះករណីបាក់រលំអគារដូចគ្នានេះ តើអភិបាលខេត្តកែបធ្វើយ៉ាងណាដែរ?
ភ្លាមៗនោះ លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃ ដដែល ថា «បាក់រលំអគារ នៅព្រះសីហនុ គឺមានអភិបាលខេត្តចុះចេញពីដំណែង ចុះនៅកែបវិញយ៉ាងណាដែរ?»។
សូមរំលឹកថា នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។រហូតមកដល់ពេលនេះ ក្រុមសមត្ថកិច្ច បានជួយសង្គ្រោះមនុស្សបាន៧នាក់ខណៈកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងអន្តរាគមន៍ចុះជួយសង្រ្គោះនិងយកមនុស្សចេញបានជាបន្តបន្ទាប់ហើយ៕







