ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០មានករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប សង្កត់កម្មករជាច្រើននាក់ជាប់នៅខាងក្រោមពេលនេះមន្រ្តីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងកម្លាំង៧១១កំពុងចេញដំណើរចុះទៅជួយសង្រ្គោះខណៈកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងអន្តរាគមន៍ចុះជួយសង្រ្គោះនិងយកមនុស្សចេញបានជាបន្តបន្ទាប់ហើយ។


