ភ្នំពេញ៖ គ្រាន់តែលឺដំណឹងថា កុមារីម្នាក់បានផ្ទុកមេរោគអេដស៍ ដោយឆ្លងពីឪពុកម្តាយ ស្រាប់តែ ចោម ខ្វាន់ ត្រូវជាបងស្រី ដេននី ក្វាន់ បានប្រកាសជួយភ្លាមៗ ចំពោះកុមារីកំសត់ ដែលកំពុងរស់នៅជាមួយ តាកើតមហារីកពងស្វាស និង យាយសតិមិនគ្រប់គ្រាន់ ។
ក្មេងស្រីអាយុ ៨ឆ្នាំខាងលើនេះ បានឆ្លងពីឪពុកម្តាយរបស់នាង ហើយឪពុកម្តាយរបស់នាងបានស្លាប់ចោល ដោយគ្មានឪពុកម្តាយ ហៅនឹងគេ ។
ប្អូនស្រីបច្ចុប្បន្នកំពុង រស់យ៉ាងលំបាកក្នុងខ្ទមដ៏តូច ស្ថិតនៅភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយរស់នៅបានអ្នកជិតខាង ជួយទំនុកបំរុង អាហារតិចតួច នឹងពេលខ្លះដើរសុំគេ ។
ដោយមើលឃើញពីទុក្ខបំបាកនេះ អ្នកនាង ចោម ខ្វាន់ បានប្រកាសក្តែងៗនៅលើបណ្តាញសង្គមនាព្រឹកនេះឲ្យដឹងថា ច៎ាស ទោះបីជាខ្ញុំមិនបានចុះ ទៅផ្ទាល់ នាងខ្ញុំបានផ្ញើថវិកា ១០០ដុល្លារជូនគាត់ ជីវិតរស់ក្រោមមេឃតែមួយ តែវាសនាខុសគ្នា អាណិតណាស់ អ្វីដែលខ្ញុំ ជួយគឺចេញពីទឹកចិត្ត ដ៏បរិសុទ្ធខ្មែរ ស្រលាញ់ខ្មែរ….(រួមគ្នាធ្វើអំពើល្អ នៅក្នុងសង្គមទាំងអស់គ្នា) ។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីខាងលើ កំពុងរស់នៅយ៉ាងវេទនា ដោយទទួលថ្នាំពន្យាជំងឺ ដោយកំពុងទទួលបានការរើសអើង ថាជាក្មេងស្រីកើតអេដស៍ ហើយក៏ទន្ទឹងរងចាំការជួយពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។
លោកអ្នកអាចជួយដល់គាត់បានតាមរយៈ លេខទូរស័ព្ទ អង្គភាពព័ត៌មាន OBN Asia 078 22 11 93 ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖







