ភ្នំពេញ៖មន្ត្រីបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ម្នាក់ឈ្មោះ យ៉ុន រតនា អាយុ៣២ឆ្នាំ ត្រូវបានរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន បុកស្លាប់យ៉ាងអាណោចអាធម កំពុងបំពេញបេសកកម្មលាងសំអាតដងផ្លូវ ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបង្ក ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ ស្ថិតនៅលើផ្លូវលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រថយន្តបង្កត្រូវបានគេស្គាល់ថាមានម៉ាកហាយឡែនឌ័រ មិនស្គាល់ផ្លាកលេខ ។ សព ត្រូវបានតម្កល់នៅវត្តក្រពើហារ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕