អភិបាលរាជធានីភ្នំពេញដាក់ចេញផែនការថ្មីកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀន

0

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញដាក់ចេញផែនការថ្មីអនុវត្តការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនៅតាមសាលារៀនដែលជាផ្នែកមួយនៃភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងដែលជាបណ្តាញពិភពលោកដ៏ល្បីល្បាញនៃទីក្រុងចំនួន៧០ដែលប្តេជ្ញាសង្រ្គោះជីវិតដោយការទប់ស្កាត់ជំងឺមិនឆ្លង (ដូចជាជំងឺមហារីកឬជំងឺទឹកនោមផ្អែម) និងរបួស។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩បានប្រកាសថា ភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងកំពុងពង្រីកខ្លួនពី៥៤ទីក្រុងទៅ៧០ទីក្រុងដោយមានប្រជាពលរដ្ឋប្រមាណច្រើនជាង៣០០លាននាក់រស់នៅជុំវិញពិភពលោក។
អង្គការភាពជាដៃគូដើម្បីសុខុមាលភាពទីក្រុងគាំទ្រដោយ Bloomberg Philanthropies ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក និងអង្គការVital Strategies៕