សុវត្ថិភាពចំណីអាហារនៅឯណា!​ពលរដ្ឋ​ជិត៣០នាក់ពុល​ត្រីប្រៃ​នៅ​ស្រុក​ពួក​

0

ភ្នំពេញ​៖​ កាលពី​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ចន្លោះ​ ពី​ម៉ោង​១១​នឹង​០០​នាទី​ព្រឹក​ដល់​ម៉ោង​១៤​នឹង​០០​នាទី​ ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ បាន​ពុល​ត្រី​ប្រៃ​ចំនួន​២៨​នាក់​ (​ស្រី​១៦​នាក់​)​ ធ្ងន់​០២​នាក់​ (​ស្រី​២​នាក់​)​។​នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

​លោក​វរសេនីយ៍ឯក​ ទេព​ ពុំសែន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ បានអោយ​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​ទិញ​ត្រី​ប្រៃ​ ពី​ឈ្មោះ​ប៊ូ​ នឿ​ម​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​គោក​ជួន​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ដែល​ដាក់​លក់​នៅ​ផ្សារ​ពួក​យក​ទៅ​បរិភោគ​ជាមួយនឹង​បន្លែ​ត្រប់​ ព​ពាយ​ និង​បាយ​ ។​

​ក្រោយ​បរិភោគ​បាយ​រួច​ ប្រមាណ​ជាមួយ​ម៉ោង​ក្រោយ​ ពួក​គាត់​ចាប់ផ្ដើម​មាន​អាការ​ក្អួតចង្អោរ​ ហើយ​ត្រូវ​បាន​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រា​ មណ្ឌល​សុខភាព​ខ្នាត​ និង​ទឹក​វិល​។​ ​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កំពុង​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​ចុះ​ពិនិត្យ​ និង​ស្រាវជ្រាវ​ករណី​ខាងលើ​៕