ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន បានថ្លែងបញ្ជាក់ថា គិតត្រឹមរយៈពេល៦ ខែឆ្នាំ២០១៩ មានភ្ញៀវទេសចរ មកទស្សនកិច្ច នៅខេត្តសៀមរាបមានចំនួន១.២៤លាននាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានការថយចុះ៨.២៩%ខណៈកាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិប្រមាណ ២.៥៩លាននាក់ ដែលចំនួននេះមានការកើនឡើង ៥.៤៣%។
ក្នុងកិច្ចប្រជុំពិភាក្សាលើការជំរុញសកម្មភាពទេសចរណ៍នៅតំបន់អង្គរ និងតំបន់ជុំវិញ ជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នាទីស្ដីការក្រសួងទេសចរណ៍ លោកថោង ខុន បានថ្លែងថា “រយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរដែលទៅខេត្តសៀមរាបមានប្រមាណ ១.២៤លាននាក់ ថយចុះ ៨.២៩%”៕