ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ចំនួនទឹកប្រាក់វិនិយោគសរុបមានជាង ៥១៨១លានដុល្លារ ដែលអាចបង្កើតការងារបានជាង ១៦៧៣៣០កន្លែងបើប្រៀបធៀបរយៈពេលដូចគ្នាឆមាសទី១ ឆ្នាំ២០១៨មាន ១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន៧៤ និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៣១។ ក្នុងឆមាសទី១ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣០០០លានដុល្លារ។នេះបើយោងតាម តាម របាយការណ៍ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
