Home សង្គម ជនជាតិចិន-តៃវ៉ាន់ ១៨នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត

ជនជាតិចិន-តៃវ៉ាន់ ១៨នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំង មួយកន្លែង ឃាត់ខ្លួនជនជាតិចិន-តៃវ៉ាន់ ១៨នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាប្រតិបត្តិការនេះបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួនជន បរទេសចំនួន ១៨នាក់ មានសញ្ជាតិ ចិន ៦នាក់, តៃវ៉ាន់ ១២នាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារៈមួយចំនួនមាន ទូរសព្ទដៃ ម៉ាក អាយហ្វូន ចំនួន ២១គ្រឿង, អុបពូរ ១គ្រឿង, សាំស៊ុង ១គ្រឿង,ណូគា ៦គ្រឿង, អាយផេត ៤គ្រឿង, កុំព្យូទ័រលេបថប់ ៥គ្រឿង, ឌែសថប់ ១គ្រឿង, ព្រីនធើ ២គ្រឿង, ដុំWifi ២គ្រឿង, ស្ទិកឃើ ១គ្រឿង, ទូរសព្ទលើតុ ៣៣គ្រឿង (ថ្មី ៨គ្រឿង), អាយកូម ៦គ្រឿង, លុយដុល្លារក្លែងក្លាយ ២ដុំ (៥២សន្លឹក)។
បច្ចុប្បន្នជនបរទេសទាំង ១៨នាក់នេះ បានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ៕

Previous articleរដ្ឋមន្រ្តីមហាផ្ទៃដាក់បទបញ្ជាឲ្យស្នងការនគរបាលរាជធានី ខេត្តចាប់បណ្តេញ​ជនបរទេសខុសច្បាប់ចេញពីកម្ពុជា
Next articleមកដល់ពេលនេះមានសត្វជ្រូកជិត៣ពាន់ក្បាលងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក