គ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញសម្រាប់សង្គមមនុស្សជាតិ

0

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិ ដែលធ្វើឲ្យប៉ះពាល់ទៅសេដ្ឋកិច្ច និងអសន្ដិសុខជាដើម។

ក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេច ស ខេង បានថ្លែងថា “ គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ សម្រាប់សង្គមមនុស្សជាតិ។ស្ថានភាពនៃការផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀនវិវត្តន៍ស្របទៅតាមចរន្ត នៃភាពរីកចម្រើនបច្ចេកវិទ្យា វិទ្យាសាស្ត្រ សង្គម និងសេដ្ឋកិច្ច ដែលនិន្នាការបែបនេះ គឺជាការប្រឈមដ៏លំបាកមួយ សម្រាប់ការអនុវត្តច្បាប់ចំពោះបណ្តាប្រទេសនានា”៕