រថយន្តក្រុងថ្មី៨០គ្រឿងទៀតជាជំនួយរបស់ជប៉ុនត្រៀមដាក់ឲ្យដំណើរ

0

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ចែងឲ្យក្រុមការងារចុះពិនិត្យទីតាំងជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួន ជាផ្លូវឯកទិស និងផ្លូវ អាទិភាព ដើម្បីដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈថ្មីចំនួន៨០គ្រឿង ក្រោយទទួលបានពីរដ្ឋាភិបាលជប៉ុន។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីភាគី ជប៉ុននៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាក់ថាការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះឲ្យកាន់តែទទួលបានប្រជាប្រិយភាព ដើម្បីទាក់ទាញអ្នកជិះកាន់ច្រើនឡើងដើម្បីជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនសំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។

គួរបញ្ជាក់ថាបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈ ចំនួន២៣៥គ្រឿង និងរត់លើផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ១៣ខ្សែ៕