Home សង្គម នាយករដ្ឋមន្រ្តីជូនពរជ័យសាសនិកខ្មែរឥស្លាម ដែលបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ

នាយករដ្ឋមន្រ្តីជូនពរជ័យសាសនិកខ្មែរឥស្លាម ដែលបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ

0

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជូនពរជ័យ សិរីសួស្ដី ដល់ខ្មែរឥស្លាម ដែលបានបញ្ចប់ពិធី អំណត់បួសខែរ៉ម៉ាឌន ដោយជោគជ័យ ក្នុងអារម្មណ៍ជ្រះថ្លា ក្នុងឱកាសដ៍សែនរីករាយ និងស្វាគមន៍ថ្ងៃបុណ្យ រ៉យ៉ា(អ៊ីត អាល់ហ្វ៊ីទ្រី)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ រថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំ និងភរិយាសូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ ក្នុងអារម្មណ៍ជ្រះថ្លា ក្នុងឱកាស ដ៍សែន រីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា(អ៊ីត អាល់ហ្វ៊ីទ្រី) នៅថ្ងៃពុធទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩”៕

Previous articleរដ្ឋមន្ដ្រីបរិស្ថានថាគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុមិនប៉ះពាល់បរិស្ថាននោះទេ
Next articleអនុរដ្ឋមន្ត្រីចិនដឹកនាំបេសកជនចិន២ពាន់នាក់មកកម្ពុជាស្វែងយល់ឱកាសវិនិយោគនិងចូលរួមអបអរសាទរឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន