គ្រាន់តែដើរបុកគ្នាសោះជនជាតិចិន២ក្រុមចិនទាញកាំបិតចាក់គ្នាដែរ

0

ភ្នំពញ៖គ្រាន់តែដើរប៉ះគ្នាតិចតួចសោះជនជាតិចិន២ក្រុមយកកូនកាំបិតចុងស្រួចចាក់គ្នាបណ្តាលអោយរបួសម្នាក់ ហើយត្រូវសមត្ថកិច្ច ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នាមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

១~ជនដៃដល់ ឈ្មោះ HAN DONG ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ។
២~បក្សពួកឈ្មោះ Yan Xiao Er ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិន ។
៣~ជនដៃដល់ ឈ្មោះ Yan Shi Chao ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនហៅអាម៉ាប់(រត់គេចខ្លួន)ទាំង២នាក់សមត្ថកិច្ចកំពង់សាកសួរនាំហើយចំណែកជនបង្កហិង្សាម្នាក់ទៀតកំពង់ស្រាវជ្រាវ ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាជនជាតិចិនចំនួន៣នាក់បានដើរនៅមុខស្ថានទូតរងចាំចូលស្ថានទូតតែក៏មានបុរសជនរងគ្រោះជាជនជាតិចិនម្នាក់ដើរប៉ះគ្នាតិចតួចក៏ស្រាប់តែជនបង្កដកកូនកាំបិតពីហោប៉ាវចាក់ទៅលើជនរងគ្រោះបណ្ដាលដួលរងរបួសភ្លាមៗជនបង្កក៏បានរត់ចេញពីកន្លែងកើតហេតុផងដែរចំណែកជនរងគ្រោះបានសមត្ថកិច្ចដឹកមកសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីព្យាបាលរបួស ។

ជនចិនចិនចំនួន២នាក់ដែលបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនមសនបក្សពួក៣នាក់ហើយម្នាក់ឈ្មោះ Yan Xiao Er ភេទប្រុស អាយុ ៣៧ឆ្នាំ នៅខេត្តជាំងស៊ូ ប្រទេសចិនមិនបានចូលរួមយកកូនកាំបិតចាក់ទេខ្លួននិងជនដៃដល់ ឈ្មោះ Yan Shi Chao ហៅអាម៉ាប់ភេទប្រុស អាយុ ៤២ឆ្នាំ នៅខេត្តជាំងស៊ូប្រទេសចិនដែលរត់គេចខ្លួនចូលរួមចាក់ជនរងគ្រោះដែរតែបានរត់គេចខ្លួនបាត់ហើយដោយសារទំនាស់បុរសជនរងគ្រោះដើរទៅបុកមិត្តភក្តិខ្លួនទើបខឹងក៏ដកកូនកាំបិតចាក់តែម្ដងរួចនាំគ្នាចែកគ្នារត់ក្រោមកក៏រត់មកដល់ផ្លូវ១៧៣សង្កាត់ទំនប់ទឹក ខណ្ឌចំការមនក៏សមត្ថកិច្ចឃាត់បានតែម្ដង៕