នាពេលខាងមុននៅតាមមន្ទីរពេទ្យរដ្ឋនឹងមានកន្លែងគោរពបូជាសម្រាប់អ្នកកាន់សាសនាឥស្លាម

0

ភ្នំពេញ៖ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាងជំនឿសាសនានៅកម្ពុជាលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាឲ្យរៀបចំកន្លែងថ្វាយបង្គំសម្រាប់សាសនិកឥស្លាមនៅតាមមន្ទីរពេទ្យរដ្ឋ។
សម្ដេចតេជោហ៊ុនសែនបានថ្លែងបញ្ជាក់ក្នុងឱកាសអញ្ជើញ ពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូន ខ្មែរ-ឥស្លាម នាល្ងាចថ្ងៃទី៧ ឧសភានេះថា”ថ្ងៃនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចេញនូវបទបញ្ជាសម្រាប់មន្ទីរពេទ្យរដ្ឋទាំងអស់ឲ្យមានទីកន្លែងសម្រាប់បងប្អូនឥស្លាមដែលជាអ្នកជំងឺឬក៏ជាគ្រូពេទ្យមានការថ្វាយបង្គំ”៕