អបអរសាទរ!សិស្សមានពិការភាពត្រូវបានក្រសួងអប់រំឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រដោយមិនបង់ថ្លៃ

0
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សមានពិការភាព (ពិការ អវៈយវៈ ពិការគ-ថ្លង់ ពិការ ភ្នែក…) ឱ្យ ទទួល បាន អាហារូបករណ៍ ចូលរៀន ថ្នាក់ បរិញ្ញាបត្រ មិនបង់ថ្លៃ សិក្សា ១០០% នៅតាម គ្រឹះស្ថាន ឧត្តមសិក្សា។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ ចុះ កាលពីថ្ងៃ ទី៣ ខែ ឧសភាបានឲ្យដឹងបន្ថែមថា ដើម្បី ទទួលបាន អាហាររូបករណ៍ នេះ បេក្ខជន ត្រូវដាក់ ពាក្យស្នើសុំ អាហារូបករណ៍ និងបាន ប្រឡង ជាប់ សញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិឆ្នាំ ២០១៩។ បេក្ខជន អាចទៅ ទទួលសំណុំ ពាក្យសុំ ពី វិទ្យាល័យ ដែល កំពុងសិក្សា និង ត្រូវដាក់ ពាក្យនៅតាម វិទ្យាល័យ របស់ ខ្លួន យ៉ាងយូរ ត្រឹមថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១៩។
ក្រសួងអប់រំបញ្ជាក់ថាជារៀងរាល់ឆ្នាំ ក្រសួង អប់រំ តែងតែ ផ្តល់ អាហាររូបករណ៍ ដល់ សិស្ស ទូទៅ សិស្ស អាទិភាព នារី សិស្សអាទិភាព ក្រីក្រ សិស្សអាទិភាព តំបន់ ជួបការ លំបាក និង សិស្ស ជាប់ចំណាត់ ថ្នាក់ ពូកែ ទូទាំងប្រទេសផងដែរ៕