លោក ផ្កាយពីរ អ៊ាវ ចំរើន ៖ បានស្រាវជ្រាវអ្នកបង្កើតព័ត៌មានប្តឹងលោកខ្លះៗហើយ វាជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះ

0

«ក្រុងភ្នំពេញ»៖ ជាមួយពាក្យបណ្តឹង​ដែល​ត្រូវបានគេចែកចាយ ដោយមានស្នាមមេដៃតែគ្មានឈ្មោះនៅលើបណ្តាញទំនាក់ទំនងសង្គម ប្តឹងទៅលើលោក ផ្កាយពីរ អ៊ាវ ចំរើន ថាបានប្រើប្រាស់អំណាចផ្តាច់ការ និង​ពុករលួយនោះ ត្រូវបានលោកស្នងការ​នគរបាលខេត្តកណ្តាលចេញមុខបកស្រាយបញ្ជាក់​។​

បើតាមលោក អ៊ាវ ចំរើន ស្នងការ​នគរបាលខេត្តកណ្តាល ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ពាក្យបណ្តឹងដែលត្រូវបានគេចែកចាយ និងផ្សព្វផ្សាយ នោះវាជាចេតនា​បង្ខួចកេរ្តិ៍ឈ្មោះរបស់លោក ។ លោកបន្តប្រាប់ថា ពាក្យបណ្តឹងនោះអាចកើតមានឡើងអំឡុងពេលដែលលោក ទទួលបានបញ្ជារពីថ្នាក់លើ ដើម្បីចុះបង្ក្រាប​ល្បែងជល់មាន់ នៅស្រុកស្អាង ។ លោកបានបន្ថែមទៀតថា លោកស្រាវជ្រាវដឹងខ្លះៗហើយថា នរណាចជាអ្នកបង្កើតព័ត៌មាននេះឡើង ដោយរតចាំបន្ត ហើយមិនទាន់គិតថាប្តឹងនោះទេ៕