«ក្រុងភ្នំពេញ» ៖ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកបររថយន្តស្លាកលេខខេមរភូមិន្ទព្រលះវិមានឯករាជ្យទើបសាងសង់ថ្មីរបស់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១៨.០៤.២០១៩។
ប្រភពព័ត៌មានបឋម បានដាក់ការសង្ស័យថាអ្នកបើកបរងងុយដេក ចំណែកប្រជាពលរដ្ឋខ្លះទៀតនិយាយថា មកពី វិមានឯករាជ្យ មិនបានដាក់ភ្លើងសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ ទើបបណ្តាលឲ្យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ដែលជាហេតុធ្វើឲ្យកើតមានគ្រោះថ្នាក់យ៉ាងដូច្នេះ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។


