«ក្រុងភ្នំពេញ»៖ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងប្រាប់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នេះ សមត្ថកិច្ចបានចាប់ខ្លួនលោកផែង វណ្ណៈ ដោយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ ។
ការចាប់ខ្លួនលោក ផែង វណ្ណៈ គឺ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ យោងតាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។