«ក្រុងភ្នំពេញ»៖ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិ ឥណ្ឌូនេស៊ី ដោយមានការសង្ស័យសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើត្រួតពិនិត្យ និងឆែកឆេរត្រង់ចំណុចទីតាំង ខាងមុខកន្លែងប្រថាប់ត្រាចេញ-ចូលប្រទេស យើងបានត្រួតពិនិត្យរកឃើញ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកញ្ចប់នំគ្រប់ប្រភេទ និងក្នុងកញ្ចប់កាហ្វេ កញ្ចប់ប្រដាប់ប្រដាក្មេងលេង សង្ស័យជាសារធាតុញៀន ហើយបានអញ្ជើញសមត្ថកិច្ច (BLO) ប្រចាំច្រកទ្វារត្រពាំងក្រៀល មកត្រួតពិនិត្យបន្ថែម ពិតជាសារធាតុញៀន ពិតប្រាកដមែន៕


